ទេសចរ​បរទេស​ជិត ៤០​ម៉ឺន​នាក់ ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ បាន​ចំណូល​ជាង​១៨​លាន​ដុល្លារ ក្នុង​រយៈពេល​១០​ខែនេះ

​ខេត្តសៀមរាប​៖ គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​បរទេស​ចំនួន ៣៩៨ ៤៨៥​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ ទទួលបាន​ចំណូល ១៨ ៥៤៩ ៩០៥ ដុល្លារ​។​

​គ្រឹះស្ថាន​អង្គរ បញ្ជាក់ទៀតថា ទាំង​ចំនួន​ភ្ញៀវទេសចរ និង​ចំណូល​បាន​ពី​ការលក់​សំបុត្រ បាន​ធ្លាក់ចុះ​ជាង ៧៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។​

​ថវិកា​ដែល​ប្រមូលបាន​ពី​ការលក់​ប័ណ្ណ ចូល​ទស្សនា​តំបន់​អង្គរ​នេះ ត្រូវបាន​រំលែក​សម្រាប់​ឧបត្ថម្ភ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចំនួន ៧៩៦ ៩៧០​ដុល្លារ​។​

​ដោយឡែក​សម្រាប់​ខែតុលា ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​បរទេស ចំនួន​២ ២៤៤​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចំនួន ៩៣ ៥៩៨​ដុល្លារ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close