នាយឧត្តមសេនីយ៍ សៅ សុខា កោតសរសើរដល់កម្លាំងមានស្មារតីសាមគ្គី មានវិន័យ ជាគំរូល្អ
ខេត្តឧត្តរមានជ័យ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីសំណេះសំណាលសួរសុខទុក្ខអតីតនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលបានចូល និវត្តន៍ ពិការបាត់បង់សមត្ថភាព និងគ្រួសារអាវុធហត្ថពលី មរណៈសរុបចំនួន ៤៦នាក់ ក្នុង១នាក់ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល។ នាយ នាយរង និងពលអាវុធហត្ថខេត្តចំនួន ១៦៦នាក់ ក្នុង១នាក់ ឧបត្ថម្ភថវិកា ១០ម៉ឺនរៀល។
ក្រៅពីនោះបានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន២៨គ្រួសារក្នុងខេត្តបន្ទាយមានជ័យសរុបចំនួន ២៨០លានរៀល ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ទី៤ ទី៥ កងពលធំលេខ២ លេខ៣ កងពលតូចអន្តរាគមន៍លេខ៤១ លេខ៤២ លេខ៥១ តំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុង១អង្គភាពចំនួន៤០លានរៀល ព្រមទាំងឧបត្ថម្ភថវិកា១៣២សែនរៀល ជូនដល់ពេទ្យចំនួន១៣២នាក់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។ ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានកៀរគរថវិកាពីសប្បុរសជន ចំណាយក្នុងការឧបត្ថម្ភសរុបចំនួនប្រមាណ ៧៧៣លានរៀល។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោតសរសើរចំពោះកងកម្លាំងទាំងអស់មានការដឹកនាំ ការសាមគ្គី ការមានវិន័យ ជាគំរូ និងការអនុវត្តតួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យទទួលបានលទ្ធផលល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។