តម្លៃសាំងធម្មតាចុះ ៥០រៀលទៀត ក្នុង១លីត្រ បើធៀបនឹង២សប្តាហ៍មុន
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ ២,៩៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៥៥០រៀល ក្នុង១លីត្រ។
សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលក់ ៣ ១១០រៀល និងតម្លៃប្រេងម៉ាស៊ូត លក់ ២ ៧៣០រៀល ក្នុងមួយលីត្រ។
ការកំណត់បែបនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។