ផ្លូវ-ស្ពាន ខូចខាតដោយសារគ្រោះទឹកជំនន់ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង នឹងត្រូវជួសជុលឡើងវិញបន្ទាន់
ខេត្តបាត់ដំបង៖ ការចុះពិនិត្យសិក្សា និងវាយតម្លៃ ដើម្បីរៀបចំជួសជុលឡើងវិញបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង
ជាក់ស្តែងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ សហការជាមួយផ្នែកពាក់ព័ន្ធ ចុះពិនិត្យសិក្សា និងវាយតម្លៃ ដើម្បីអាចរៀបចំជួសជុលឡើងវិញបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលបានរងការខូចខាតដោយសារគ្រោះទឹកជំនន់ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។