ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងរយៈពេល៤ថ្ងៃ នៃថ្ងៃឈប់សម្រាក

ខេត្តសៀមរាប៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៤ថ្ងៃ នាថ្ងៃឈប់សម្រាក នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និង ព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គឺថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ខេត្តសៀមរាប នៅតែជាគោលដៅទេសចរណ៍ពេញនិយមជាងគេដដែល ដោយមានភ្ញៀវទេសចរផ្ទៃក្នុង រួមមាន ៖ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង បានដើរកម្សាន្ត សរុបចំនួន ១៦៧.២២៥ នាក់នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១៦៦.០០០ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ១.២២៥ នាក់ តាមពីក្រោយមានខេត្តកំពត ចំនួនភ្ញៀវសរុប ៧៣.៥៩២ នាក់ និង ខេត្តព្រះសីហនុ ចំនួនភ្ញៀវសរុប ៥៤.៤០០ នាក់ ខណៈទូទាំងប្រទេស មានចំនួនសរុប ៦៤៤.៦៩៨ នាក់ ។

ភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ភាគច្រើនបានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត , ឧទ្យានជាតិភ្នំគូលែន , សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ , សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី និង រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម៕

ប្រភពពី៖ មន្ទីរព័ត៌មានខេត្តសៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close