ស្លាប់កើនឡើង៧៥នាក់ ដោយការរញ្ជួយដីនៅតួកគី
អ្នកស្លាប់ដោយការរញ្ជួយដីនៅក្នុងប្រទេសតួកគី កើនឡើងខ្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារតែមានអ្នករងរបួសច្រើន ហើយនៅមានអ្នកបាត់ខ្លួនកប់ក្រោមគំនរអគារបាក់បែក។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺ លោកតាអាយុ៧០ បានជួយសង្គ្រោះចេញពីគំនរអគារបាក់បែក ៣៦ម៉ោង ដោយរញ្ជួយដី។
ក្រុមជួយសង្គ្រោះប្រទេសតួកគី បានជួយលោកតា ឈ្មោះ Ahmet Citim អាយុ៧០ ឆ្នាំ កប់ក្រោមគំនរអគារបាក់បែកដោយគ្រោះរញ្ជួយដី កាលពីថ្ងៃទី៣០ខែតុលា។ នៅពេលនេះលោកតា បានជាប់នៅក្រោមអគារបាក់បែកដល់ទៅ ទៅ ៣៤ម៉ោង។
មកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដីកើនឡើងដល់ទៅ៧៥នាក់ និងរបួសជាង១ពាន់នាក់។ តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល តួកគី លោក Fahrettin Koca បានឲ្យដឹងថា លោកតា Ahmet Citim បានឲ្យដឹងថា ស្ថានភាពសុខភាពរបស់លោកតា កាន់តែប្រសើរឡើងវិញហើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា«យើងមិនដែលអស់សង្ឃឹមនោះឡើយ»។ ក្រោយរយៈពេល៣ថ្ងៃខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្រោមគំនរអគារបែកបាក់ ក្នុងទីក្រុងIzmir ក្រុមជួយសង្គ្រោះរកឃើញ សាកសពច្រើនជាងមនុស្សនៅរស ក្រោមអគារបាក់បែក។
អនុប្រធានាធិបតីតួកគីលោកFuat Oktay បានប្រកាសថា មាន២៦ អគារ រងការបំផ្លាញទាំងស្រុងដោយរញ្ជួយដី។ ក្រៅពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិត ក្នុងប្រទេសតួកគី នៅមានអ្នកស្លាប់ពីរនាក់ទៀតនៅលើកោះ Samos ប្រទេសក្រិក និងរបួស១៩ នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។