ឯកឧត្តម សាយ សំ​អាល់ បំពាក់​គ្រឿង​ឥស្សរ​រិ​យ​យស​ជូន​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន បានរៀបចំ ពី​ធី​បំពាក់​គ្រឿង​ឥស្សរ​រិ​យ​យស ជូន​មន្ត្រីរាជការ​ក្រសួងបរិស្ថាន ជូន មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្នុងឱកាស​សន្និបាត​បូក សរុប​លទ្ធផល​ការងារ បរិស្ថាន ឆ្នាំ​២០២០ និង​លើក​ទិស ដៅ​ការ ងារ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

​ចំពោះ​គ្រឿង​ឥស្សរិយយស ដែល​ទទួលបាន​មេដាយ​សរុប​មាន ៣១០​រូប​។ ក្រៅពី​មេដាយ ដែល​បានទទួល ក្រសួង​ក៌​បានស្នើ​សុំ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម នូវ​ប័ណ្ណសរសើរ​ម​ត្រី​ភាព ជូន​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចំនួន​១០០​រូប ក្នុងនោះ (៥​រូប​ថ្នាក់​ខេត្ត​) និង​សម្រាប់​មន្ទី​បរិស្ថាន​ខេត្ត ដែលមាន​តំបន់ការពារធម្មជាតិ ឧទ្យាន​ជាតិ​។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មានប្រសាសន៍ បាន​កោតសរសើ​ដល់​មន្ត្រី​ក្រោម​ឪ​វាទ ក៌​ដូច​មន្ត្រី រាជការ ទាំងអស់ បម្រើការ​នៅក្នុង​អគ្គនាយកដ្ឋាន​ទាំង​៦​ចំណុះ​ឲ្យ​ក្រសួងបរិស្ថាន និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ទីរ​បរិស្ថាន រាជធានី ខេត្ត​ទាំង​២៥ ដែល​បាន​ខិត ខំប្រឹងប្រែង និង​មាន​ស្នាដៃ​ល្អ ក្នុងការ​បំពេញការងា​រ​កន្លងមក ដើរ​លើផ្លូវ​ត្រូវ​ជាមួយ​គ្នា ត្រូវ​បង្កើន​ការ​ដុះខាត់ ជាប្រចាំ​បន្ថែមទៀត ដោយ​ឈរ លើ​ម៌ា​គា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​។

​សូមជម្រាបថា ក្រសួងបរិស្ថាន បានដាក់​បញ្ចូល​តំបន់ការពារធម្មជាតិ​ចំនួន ៦៨​កន្លែង ដែលមាន​ផ្ទៃដី​សរុប ៧,៣​លាន​ហិកតា ស្មើនឹង និង​៤១%​នៃ​ផ្ទៃ​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close