ស្គាល់នៅ ភ្នំបូរី? តើមានស្ថិតនៅឯណា?
មានរុក្ខជាតិច្រើនមុខដូចជាដើមរកា ទុំទេស និងជាជម្រកសត្វត្រកួត ស្កា ស្វា ពស់ថ្លាន់ ពស់ខ្មៅ(រនាម ក្របី)ជាដើម។ វែករនាមភាគច្រើនជាពស់អ្នកតា។ ភ្នំបុរី អាចមានរុក្ខជាតិ និងសត្វដែលមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សដែលយើងមិនទាន់បានដឹង។ ភ្នំ បូរីមានសោភ័ណធម្មជាតិស្រស់បំព្រង និងជាកន្លែងដែលភ្ញៀវជាតិនិយមទៅកំសាន្ត។
នៅលើភ្នំបូរី មានសំណល់នៃគ្រឹះប្រាសាទបុរាណមួយចំនួន។ ការធ្វើកំណាយនៅភ្នំបូរីរកឃើញឆ្អឹងមនុស្សចាស់ កុមារតូចនិងទារក កុលាលភាជន៍(ចាន/ក្រឡ) គ្រាប់អង្កាំ និងបំណែកឆ្អឹងសត្វ។ យោងតាមឯកសារ ភ្នំបូរីប្រហែលជាកន្លែងផលិតកុលាលភាជន៍ នៅសម័យចុងស.វទី១ មុន គ.ស។
ភ្នំបូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ (ស្ថិតនៅជិតភ្នំដា)។ ភ្នំនេះ ព័ទ្ធជុំវិញដោយទឹកដែល ពីបុរាណកាលអ្នកភូមិហៅថា ជាទន្លេភ្នំ។ ធ្លាប់មានអ្នកបង់បទ(អ្នក សច្ចំ) ដែលជឿលើបារមី(ព្រហ្មញ្ញសាសនា)ធ្លាប់ទៅសមាធិលើភ្នំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។