ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាឱ្យជំនាញស្រាវជ្រាវជាបន្ទាន់ ករណីគំរាមសម្លាប់អ្នកសារព័ត៌មាន តាមបណ្តាញសង្គម
ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសជម្រាបជូនសាធារណៈជន ពិសេសបងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម បានជ្រាបថា ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលហើយនូវបណ្តឹងរបស់ លោក ឆោម ពិសម័យ ភ្នាក់ងារសារព័ត៌មាន (កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបង ដែលលោកទទួលរងការគំរាមកំហែងដល់ជីវិត តាមបណ្តាញសង្គម។
ករណីនេះ លោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការជា បន្ទាន់ដល់ផែនជំនាញឱ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ ហើយករណីស្រាវជ្រាវរកឃើញថាពិតជាមានអំពើល្មើសច្បាប់មែននោះ សមត្ថកិច្ចនគរ បាលនឹងចាត់ វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។