សត្វ​ផ្សោត ៨៩​ក្បាល​ប៉ុណ្ណោះ កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​កម្ពុជា​!

​ផ្អែក​តាម​របាយការណ៍​នៃ​ការតាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ ឆ្នាំ​២០២០​នេះ អ្នកវិទ្យាសាស្ត្រ បាន​ប៉ាន់ប្រមាណ​ថា មាន​សត្វ​ផ្សោត​ចំនួន ៨៩​ក្បាល​ប៉ុណ្ណោះ កំពុង​រស់នៅក្នុង​ទន្លេ មេគង្គ​កម្ពុជា​។ ចំនួន​នេះ គឺជា​ចំនួន​ថេរ​បន្ទាប់ពី​ចំនួន​សត្វ​ផ្សោត បាន​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន ទស្សវត្ស​កន្លងទៅនេះ​។

​រដ្ឋបាល​ជលផល និង​អង្គការ​WWF សូម​អំពាវនាវ​យ៉ាង​ទ​ទួ​ច​សូម​ឲ្យ អនុវត្ត​សកម្មភាព​រួមគ្នា និង​វិធានការ​ខ្លាំងក្លា​បន្ថែមទៀត​ជាបន្ទាន់​ពី​បណ្តា​ស្ថាប័ន រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ សហគមន៍​កម្ពុជា និង​ពី​សំណាក់​ដៃគូ​បច្ចុប្បន្ន និង​ដៃគូ​ផ្សេងទៀត​នៅ​ថ្ងៃ​អនាគត​ទាំងអស់​។​

​អង្គការ​នេះ សូម​ថ្លែងអំណរគុណ​ដល់​នាយកដ្ឋាន​អភិរក្ស​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជល និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​និង​ក្រចេះ បណ្តា​ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ដែល​បាន​និង​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ក្នុង​បេសកកម្ម​អភិរក្ស​៕

  ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close