បង្ក្រាប​បទល្មើស​នេសាទ រឹបអូសរ​បាំងសាច់​អ៊ួ​ន និង​របាំង​ស្បៃ​មុង ៥៥០​ម៉ែត្រ នៅ​ស្រុក​ជីក្រែង​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ស្រុក​ជីក្រែង សហការ​ជាមួយ​កម្លាំងចម្រុះ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំនុច​អូរ​កាន់កាប់ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង​។​

​សូមបញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ បាន​បង្ក្រាប និង​កម្ទេចចោល​ក្បាល​បរ​ចំនួន ១២​គ្រឿង របាំង​សាច់​អ៊ួ​ន​ប្រវែង ៣៥០​ម៉ែត្រ របាំង​ស្បៃ​មុង​ចំនួន ២០០​ម៉ែត្រ ចំរឹង​ឈើ​ចំនួន ៣៣០​ដើម ព្រលែង​កូន​ត្រី​ចម្រុះ​ចំនួន ៣៥​គីឡូក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close