ខាត់ណាបានផល ឈ្មួញកណ្តាលបណ្ថោកតម្លៃ
ដំណាំស្ពៃខាត់ណា រាប់ពាន់គីឡូ ត្រូវក្រុមឈ្មួញបន្ថោកតម្លៃ តាមតែមាត់របស់ពួកគេ រីឯអាជ្ញាធរជំនាញ ក៏គ្មានគិតគូរអំពីទីផ្សារកសិផល ក្នុងស្រុកបន្តិចណាសោះ ស្ពៃខាត់ណាឬដំណាំគ្រប់ប្រភេទ ដែលជាផលិតផលក្នុងស្រុក ចុះថោក ពលរដ្ឋខ្មែរអស់សង្ឃឹម និងគ្មានជំនឿរចិត្ត ដល់មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ពីមួយថ្ងៃទៅមួយថ្ងៃ មិនដែលបានឃើញ មន្ត្រីជំនាញទាំងនោះ ចុះធ្វើការណែនាំពលរដ្ឋ អំពីការងារកសិកម្ម និងរកទីផ្សា សម្រាប់កសិផល សម្រាប់ប្រជាកសិករនោះឡើយ ។
អ្នកស្រី ម្នាក់ ឈ្មោះ ឆន សារិនអាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកដាំដំណាំ វិលជុំជាច្រើនប្រភេទ រស់នៅភូមិចំការសំរោង២ សង្កាតចំការសំរោង ក្រុង/ខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមគ្រួសារបស់គាត់និងអ្នកក្នុងភូមិទាំងមូល ក៏ដូចជារូបគាត់ បច្ចុប្បន្នមានដីចំការ ប្រមាណជាង២រ៉ៃ ពីមួយថ្ងៃទៅមួយថ្ងៃមានមុខរបរជាអ្នកធ្វើដំណាំ ដូចជា ស្ពៃគ្រប់ប្រភេទនិងជីមួយចំនួនផងដែរ ។
អ្នកស្រី សារិន បានបន្តថា ចំពោះស្ពៃខាត់ណា គាត់ដែលគាត់កាត់នេះត្រូវបានមូយគេបានកុម៉ងឲ្យកាត់ទៅតាមតម្រូវការរបស់ឈ្មួញត្រឹម១រយកីឡូក្រាមឬជាង១រយកីឡូក្រាមតែប៉ុណ្ណោះសម្រាប់ការកាត់ម្តងៗរីឯតម្លៃវិញមិនទៀងទាត់នោះទេបើប៉ុន្មានថ្ងៃមុនលក់បានត្រឹមតែ៥-៦រយរៀលតែប៉ុណ្ណោះក្នុងមួយកីឡូក្រាមទើបតែប៉ុន្មានថ្ងៃនេះលក់បាន១ពាន់រៀលក្នុងមួយកីឡូក្រាម ។
អ្នកស្រីបន្តថា បើតម្លៃតែរបៀបនេះតើប្រជាកសិករខ្មែរអាចរស់បានឬទេ?ណាមួយក្នុងការធ្វើចំការស្ពៃគ្រប់ប្រភេទរួមទាំងជីផងនោះនេះពួកគាត់ត្រូវជំពាក់បំណុលធនាគាគេទៀត អ្នកស្រីសុំអំពាវនាវដល់មន្ទីរជំនាញសូមមេត្តាជួយរកទីផ្សាដល់កសិផលខ្មែរផងបើពុំនោះទេ ប្រជាពលរដ្ឋខ្មែរប្រាដកត្រូវចំណាកស្រុកជាក់ពុំខាតនោះឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។