លោក​ត្រាំ ប្រកាស​ឯកតោភាគី​ពី​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​

​ក្នុង​សន្និសីទកាសែត​នៅ​សេត​វិមាន លោក​ត្រាំ​ប្រកាសថា យើង​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០​នេះ ។​

​នេះ​ជា​សុន្ទរកថា​នៅ​សេត​វិមាន​ដំបូង​បំផុត​របស់លោក ក្រោយ​ការបោះ​ឆ្នោ​ង​បានបញ្ចប់ ។ លោក​ត្រាំ​បានប្រកាសថា​នេះ​ជា​សន្និសីទកាសែត​យឺត​បំផុត​របស់លោក​។​លោក​បន្តទៀតថា «​ខ្ញុំ​សូម​អរគុណ​ដល់​ពលរដ្ឋ​អាមេរិក ដែល​បន្ត​ស្រឡាញ់​គាំទ្រ​ខ្ញុំ​។ ប៉ុន្តែ​ក៏មាន​មនុស្ស​មួយក្រុម អាក្រក់ ហើយ​យើង​មិនអាច​ឈរ​អោបដៃ​មើល​ឡើយ​»​។​

​លោក​ត្រាំ​បន្តទៀតថា «​ពេល​ដំបូង​យើង​គ្មាន​សង្ឃឹម​ឈ្នះ​នៅក្នុង​រដ្ឋ ហ្ល័​រី​ដា ដែលមាន​ដល់​ទៅ​២៩ កៅអី​តំណាង​នោះឡើយ តែ​ទីបំផុត​យើង​បានឈ្នះ​»​។​

​គិត​មកដល់​វេលា​ម៉ោង​២​និង​៣០​នាទី​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា លទ្ធផល​បោះឆ្នោត​នៅ​អាមេរិក រក្សា​ដដែល​គឺ​លោក​បៃ​ឌិន​ទទួលបាន ២៣៨ ។​ចំណែក​លោក​ត្រាំ​ទទួលបាន​២១៣​កៅអី​តំណាង​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close