រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ បើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅមុននេះបន្តិចថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយ ថ្ងៃកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ បានឆ្លងជំងឺកូវីដ-១៩។
លោក ភីធើ ស៊ីចាតូ បានធ្វើតេស្តរកឃើញមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ បន្ទាប់ចាកចេញពីប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចបន្តនៅទីក្រុងបាងកក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងថា ក្រោយទទួលបានព័ត៌មាននេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តដល់មន្ត្រីទាំងអស់ ដែលធ្វើការពាក់ព័ន្ធជាមួយឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។