លោក បៃ ឌិន នឹងក្លាយជាប្រធានាធិបតីអាមេរិក ក្រោយយកឈ្នះរដ្ឋសំខាន់ៗ
បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកបៃឌិន បានទទួលជ័យជម្នះក្នុងរដ្ឋយុទ្ធសាស្ត្រ ចំនួន ពីរ គឺរដ្ឋ Wisconsin និង Michigan ដែលមានកៅអីតំណាងរហូតដល់ទៅ២៦កៅអីក្នុងរដ្ឋទាំងពីរ បានជួយឲ្យទទួលបានកៅអីតំណាងសរុប កើនឡើងដល់ទៅ២៦៤ ។ ជាមួយគ្នានេះនៅរដ្ឋNevada មាន៦កៅអី មិនទាន់ប្រកាសលទ្ធផល តែលោកបៃឌិនមានសំឡេងគាំទ្រនាំមុខជាច្រើន ។
នៅពេលនេះលោកត្រាំ បានប្រកាសថានឹងប្តឹង ផ្តាល់ហើយរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងរដ្ឋទាំងពីរ ដែលលោកធ្លាប់ឈ្នះកាលពីការបោះឆ្នោតឆ្នាំ២០១៦។ គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៥ខែវិច្ឆិកា ចំនួន កៅអីតំណាងដែលបេក្ខភាពទាំងពីរទទួលបានគឺ លោកបៃឌិន មាន២៦៤។ ចំណែកលោកត្រាំ ២១៤។
រដ្ឋ Wisconsin និង Michigan បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមកៅអីតំណាង គ្រប់ចំនូនកំណត់២៧០ ។ រដ្ឋទាំងពីរ មានការប្រែប្រួលជារដ្ឋដែលសម្រេច ថាតើបេក្ខភាពរូបណា នឹងក្លាយជាប្រធានាធិបតីដឹកនាំអាមេរិក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។