មន្ត្រី​ក្រសួងកសិកម្ម ចុះ​ចែក​ពូជស្រូវ​សែន​ក្រអូប​ចំនួន​២៩​តោន ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​បារាយណ៍​

​ខេត្តកំពង់ឆ្នាំង​៖ កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ អគ្គនាយកដ្ឋាន​កសិក​ម្ម និង​រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក​បារាយណ៍ រៀបចំ​កម្ម​វិធីចែក​គ្រាប់ពូជ​ស្រូវ​សែន​ក្រអូប ចំនួន ២៩​តោន របស់​រាជរដ្ឋាភិបាល ដល់​ប្រជាពលរដ្ឋ​រង​ការខូចខាត​ស្រូវ​ដោយសារ​គ្រោះទឹកជំនន់ នៅ​ស្រុក​បារាយណ៍ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ាន សុ​គ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង ឯកឧត្តម​ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត

​នៅក្នុង​កម្មវិធី​នេះដែរ​ក៍មាន​ការចូលរួម ពី​ក្រុមការងារ​ក្រសួងកសិកម្ម លោក​ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ និង​ក្រុមការងារ​មន្ទីរ រដ្ឋបាលខេត្ត ស្រុក ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ដែល​ប្រព្រឹត្តទៅ នៅ​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close