ឯកឧត្តម ឃួង ស្រេង បើកកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ប្រចាំខែនិងលើកទិសដៅ
ភ្នំពេញ៖ នៅថ្ងៃទី៥ខែ វិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ប្រចាំខែវិច្ឆិកា និងទិសដៅបន្តខែធ្នូ ឆ្នាំ២០២០។
ពាក់ព័ន្ធទៅនឹងរបៀបវារៈនៃកិច្ចប្រជុំនេះផងដែរ,ការដឹកនាំចង្អុរបង្ហាញជាប់ជាប្រចាំ ការដោះស្រាយបញ្ហាសំខាន់ៗតាមមូលដ្ឋានខណ្ឌទាំង១៤ និងមន្ទីរអង្គភាព ជំនាញ ជុំវិញរដ្នបាលរាជធានីភ្នំពេញ។
ក្នុងនោះផងដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាល មានការណែនាំផែនការប្រតិបត្តិ ដល់ស្ថានប័ន គណៈបញ្ជាការកងឯកភាពខណ្ឌទាំង ១៤, អង្គភាព មន្ទីរ ជំនាញ ជុំវិញពាក់ព័ន្ធ ក្រោមឱវាទដែនរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ដោយការទទួលខុសត្រូវខ្ពស់ ម៉ឹងម៉ាត់ ពង្រឹង បង្កើនប្រសិទ្ធិភាព ក្នុងការទទួលខុសត្រូវបន្ថែមទៀត ទៅដល់សន្តិសុខ សុវត្ថភាព សណ្ដាប់ធ្នាប់សាធារណះ សម្អាតអនាមយ័បរិដ្នាន ដែលបានធ្វើការបែងចែកភារកិច្ចតាមមន្ទីរ អង្គភាព និងអ្នកពាកពន្ធ័ បំពេញភារកិច្ចរៀងៗខ្លួន អោយខ្ជាប់ខ្ជួន ព្រមទាំងអនុវត្តនូវវិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល បង្ការទប់ស្កាត់ កូវីត១៩ និងដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ ២០២០ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។