បង្ក្រាបទីតាំងជល់មាន់ ឃាត់ខ្លួនមនុស្ស៤នាក់ នៅស្រុកកំពង់សៀម
ខេត្តកំពង់ចាម៖ កាលពីរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាល ខេត្តកំពង់ចាមភ្លាម និងនគរបាលស្រុកកំពង់សៀម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងដាក់ប្រាក់) នៅចំណុចភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយឃាត់ខ្លួនអ្នកល្បែងចំនួន ៤នាក់។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញ បានឃាត់ខ្លួនមុខសញ្ញាចំនួន៤នាក់ គឺឈ្មោះ ប្រុស សុខលាង ភេទប្រុស អាយុ២៨ឆ្នាំ, ឈ្មោះ ប៉ិច ខ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ងាវ ភា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ពុធ ធារៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូចំនួន៦គ្រឿង, មាន់ងាប់ចំនួន១ក្បាល។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។