រថយន្ត​ដឹក​ប្រេង​ឥន្ទ​នៈ​PTT បែក​កង់​រេ​ចង្កូត បុក​អ្នក​ថ្មើរជើង ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់​

​ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់ បាន​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​របួសធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​ដឹក​ប្រេង​ឥន្ទ​នៈ​PTT បាន​បែក​កង់ ហើយ​រេ​ចង្កូត​ជ្រុល​បុក​អ្នក​ថ្មើរជើង​កំពុង​អង្គុយ​លើ​សួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោងជាង ៧​ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ លើ​មហាវិថី​ឆ្នេរ​រាម នៅក្នុង​ភូមិ​អុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ខាងលើ ម៉ាក​CHENLONG ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3E-0275 ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ PTT មាន​ទិសដៅ​ពី​កើ​តទៅ​លិច (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ) មកដល់​ចំណុច​ខាងលើ រថយន្ត​ស្រាប់តែ​បែក​កង់​ខាងឆ្វេង ហើយ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ បុក​អ្នក​ថ្មើរជើង​អង្គុយ​នៅលើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន ៣​នាក់ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។​

​ជនរងគ្រោះ ឈ្មោះ អ៊​យ សារ៉ាត់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​រងរបួស​ធ្ងន់​), ឈ្មោះ សាន់ សុផល ភេទ​ស្រី អាយុ ៤០​ឆ្នាំ (​រងរបួស​ធ្ងន់​) និង​ឈ្មោះ ស៊ីន ឆ​យ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ (​ស្លាប់​)​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​ប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក បាន​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close