ឧកញ៉ាម៉ុង ឫទ្ធី៖ ដូនតាយើងកសាងអង្គរវត្តបាន ខ្ញុំគ្រាន់តែចិញ្ចឹមជ្រូកសោះរឿងអីមិនបាន
លោកឧកញ៉ា ម៉ុង ឫទ្ធី ជាម្ចាស់ក្រុមហ៊ុនជាច្រើនដែលវិនិយោគលើវិស័យកសិកម្ម ជាមនុស្សជោគជ័យលើអាជីវកម្ម និងមានទទួលបានជោគជ័យលវិស័យកសិកម្មផងនោះ ។ មិនត្រឹមតែប៉ុណ្ណោះលោកឧកញ៉ាធ្លាប់លើកឡើងពីវីរៈភាពរបស់ដូនតាខ្មែរយើង ដែលបានកសាងអង្គរវត្តឡើង លោកគ្រាន់តែចិញ្ចឹមជ្រូកសោះរឿងអីមិនបាន។ ពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ដោយមានបុព្វបុរសបានបន្សល់ទុកនូវប្រាង្គប្រាសាទជាច្រើនសម្រាប់យើងជំនាន់ក្រោយ។
លោកឧកញ៉ា ធ្លាប់លើកឡើងថា ដូនតាយើងកសាងអង្គរវត្តបាន ខ្ញុំគ្រាន់តែចិញ្ចឹមជ្រូកសោះរឿងអីមិនបាន លោកមានប្រសាសន៍បែបនេះ គឺចង់ដាស់តឿនដល់កូនខ្មែរឲ្យស្គាល់នូវតម្លៃវីរៈនៃបុព្វបុរសខ្មែរ ដែលលោកបានចំណាយកម្លាំង ប្រាជ្ញាស្មារតីខំប្រឹង កសាងអង្គរវត្តដោយលំបាក ចុះគ្រាន់តែចិញ្ចឹមជ្រូកសោះរឿងអីធ្វើមិនជោគជ័យ។ បន្ថែមពីលើនេះ កូនខ្មែរគ្រប់រូបខំប្រឹងប្រែងឲ្យក្លាយទៅជាអ្នកជំនាញលើផ្នែកណាមួយដែលខ្លួនចាប់យក ដូចជាភាពជោគជ័យនៃការចិញ្ចឹមជ្រូក ឬក៏អាជីវកម្មជាដើម។
បច្ចុប្បន្នលោកឧកញ៉ា មានក្រុមហ៊ុនធំៗជាច្រើនដែលធ្វើលើវិស័យកសិកម្ម ភាពជោគជ័យនៃការរកស៊ីរបស់លោកឧកញ៉ា គឺជាគំរូភាពរបស់សហគ្រិនថ្មីៗ ដែលចង់រៀនមេរៀនជោគជ័យពីលោក។ នាពេលថ្មីៗនេះលោកឧកញ៉ាក៏ទើបតែដាក់សម្ពោធរោងចក្រផលិតចំណីសត្វដ៏ធំមួយ តម្លៃ១០០លានដុល្លារ ដើម្បីផ្គត់ផ្គង់ចំណីសត្វលើទីផ្សារកម្ពុជាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រផលិតចំណីសត្វនេះបានទិញនូវវត្ថុធាតុដើមពីកសិកម្មខ្មែរជាប្រចាំផងដែរ និងបានផ្តល់ឱកាសការងារជាច្រើន ចៀសវាងកូនខ្មែរយើងចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។