រដ្ឋបាលខេត្តកំពត ប្រកាសឲ្យបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងខេត្តកំពត
ខេត្តកំពត៖ រដ្ឋបាលកំពត បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងខេត្តកំពត ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល។
ជាមួយគ្នា រដ្ឋបាលខេត្ត សូមណែនាំឲ្យអាជ្ញាធរធ្វើការណែនាំឲ្យបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។