តោះ​! មក​គយគន់​ទេសភាព ភ្នំ​សន្លុង​

ភ្នំ​សន្លុង ​មាន​ដើម​រកា (​ជាដើម​រុក្ខទេវតា ដុះ​តែ​នៅ​កន្លែង​មាន​បារមី​) ដើម​ចំប៉ី​ពីរ​ដើម អាយុកាល​រយ​ឆ្នាំ និង​មាន​ជីវៈចម្រុះ​ច្រើន​ប្រភេទ​អាចមាន​តម្លៃ​វិទ្យាសាស្ត្រ និង​តម្លៃ​អភិរក្ស​យើង​មិនទាន់​ស្គាល់​។ ភ្នំ​នេះ​មាន​សម្រស់​ធម្មជាតិ​ទាក់ទាញ និង​ជា​កន្លែង​កំសាន្ត មើល​ទេសភាព និង​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​។​

​នៅលើ​ភ្នំ​សន្លុង ឃើញ​មាន​សំណល់​នៃ​ថ្ម​ប្រាសាទបុរាណ​(​តាម​ឯកសារ​មួយចំនួន ថ្ម​ប្រាសាទ​នេះ​អាយុកាល​មុន​សម័យអង្គរ​)​។ នៅ​ចំ​ពីលើ​គ្រឹះ​ប្រាសាទ មាន​សំណង់​ចេ​តី​យ​មួយ​កសាង​នៅ​ឆ្នាំ​២០០៧ និង​នៅ​ជិត​គ្រឹះ​ប្រាសាទ មាន​រូប​ព្រះ​ពុទ្ធរូប​ធំ​មួយអង្គ​។ ទីតាំង​គ្រឹះ​សំណង់​ប្រាសាទបុរាណ​គួរតែ​រក្សា​ទុកជា​ទីតាំង​ប្រវត្តិសាស្ត្រ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​។​

​ផ្អែកលើ​តម្លៃ​ជីវៈចម្រុះ សោភ័ណភាព​ធម្មជាតិ កន្លែង​កំសាន្ត ប្រវត្តិសាស្ត្រ​និង​វប្បធម៌ ភ្នំ​សន្លុង គួររៀបចំ​បង្កើត​ទៅជា​តំបន់​បេតិកភណ្ឌ​សម្រាប់​បម្រើ​ផលប្រយោជន៍​រួម​របស់​មនុស្ស​គ្រប់​ជំនាន់​។ ភ្នំ​សន្លុង ស្ថិតនៅ​ភូមិ​ចិន ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ​។ ក្រុមការងារ​បាន​ថត​នៅ​ចុងខែ​តុលា ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close