រកឃើញមនុស្ស៣នាក់បន្ថែមទៀត ដែលចូលរួមកម្មវិធីជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី មានផ្ទុកកូវីដ១៩
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅល្ងាចថ្ងៃទី៩ វិច្ឆិកានេះថា គេបានរកឃើញមនុស្ស៣នាក់បន្ថែមទៀតដែលបានចូលរួមកម្មវិធីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីកាលពីថ្ងៃទី៣ ខែវិច្ឆិកានោះ មានវិជ្ជមានវីរុសកូវីដ១៩។
មនុស្សទាំង៣នាក់នោះ ត្រូវបានក្រសួងបញ្ជាក់ថា ទី១ ឯកឧត្តម សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា, ទី២ លោក ស ចិត្រា អាយុ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទី៣ បុរសជនជាតិហុងគ្រី អាយុ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម។
បច្ចុប្បន្នអ្នកជំងឺខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។