ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វិជ្ជមាន​កូ​វីដ​១៩

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មី ហ្សេ​ឡិន​ស្គី បានប្រកាស​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា រូបលោក​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ហើយ នឹង​ស្នាក់នៅ​ដាច់ដោយឡែក​ពី​គេ ខណៈ​កំពុង​សម្រាក​ព្យាបាល​ជំងឺ នេះ​បើតាម​សារព័ត៌មាន AP កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ជូន​ជា​ដំណឹង​ថា ជា​អកុសល​! លោក លោក វ៉ូ​ឡូ​ឌី​មី ហ្សេ​ឡិន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​ចំពោះ​ជំងឺ​កូ​វីដ​១៩​។

​ប្រភព​បានឱ្យដឹង​ទៀតថា ប​ច្ច​ប្បន្ន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វ័យ​៤២​ឆ្នាំ​រូបនេះ មាន​អារម្មណ៍​ល្អប្រសើ​ធម្មតា​ទេ ហើយ​លោក​នឹង​នឹង​បន្ត​បំពេញភារកិច្ច​របស់លោក​ពី​ចម្ងាយ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close