កាកបាទ​ក្រហម​កម្ពុជា នៃ​អំណោយ​ចែកជូន​គ្រួសារ​រងគ្រោះ ដោយ​អគ្គីភ័យ ៦​គ្រួសារ នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន និង​លោក ព្រុំ សំខាន់ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន បាន​ចុះ​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ចំនួន ៦​គ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​អំណោយ​ដែល​ចែកជូន​នោះ គឺ​ក្នុង​១​គ្រួសារ​ទទួលបាន​៖ អង្ករ​១​ប៉ាវ​, មី​, ទឹកត្រី​, ទឹក​ស៊ី​អ៉ី​វ​, ត្រីខ​, ស្កសរ​, សាប៊ូ​, ទឹកបរិសុទ្ធ​, ម៉ាស​, ទឹក​អាកុល​, កន្ទេល​, ឆ្នាំង​, ខ្ទះ​, វែក​ឆា​, វែក​សម្ល​, ចានស្រាក​, ក្រ​ម៉ា និង​ថវិកា​មួយចំនួន​ផងដែរ​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ថេ​ង សុ​ថុល បាន​សំណូមពរ​ឲ្យ​បងប្អូន​ចំនួន ៦​គ្រួសារ​ខាងលើ ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត និង​អនាម័យ​ជាប្រចាំ ដើម្បី​ការពារ​ពី​ជំងឺ​កូ​វីដ​១៩ ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close