ឯកឧត្តម ថោង ខុន ណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅគ្រប់មូលដ្ឋានអាជីវកម្ម
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តកិច្ចសហការជម្រុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរៀបចំជាកម្មវិធីចុះត្រួតពិនិត្យជាប់ជាប្រចាំ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមផងដែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ ឲ្យបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះ នៅតាមគោលដៅរាជធានីខេត្តទាំង២៥ ឱ្យមានប្រសិទ្ធិភាពខ្ពស់។
យើងទាំងអស់គ្នាអាចនឹងធុនទ្រាន់ជាមួយកូវីដ១៩ តែកូវីដ១៩ មិនធុញទ្រាញ់នឹងយើងឡើយ (នេះជាប្រសាសន៍ក្រើនរំលឹករបស់លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។