បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់មនុស្ស១៤នាក់ នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះបង្ក្រាបកន្លែងបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) កាលពីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនៅដីឡូត៍គ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនអ្នកលេងជល់មាន់ ១៤នាក់។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាង រួមមាន៖ មាន់ជល់ ៤ក្បាល (រស់), កន្ត្រកដាក់មាន់ជល់២, ជញ្ជីងថ្លឹង១គ្រឿង, ខ្នាយដែក ៧គូ និងស្កុតរុំខ្នាយមាន់១០ដុំ។
ជនដែលឃាត់ខ្លួនបានទាំង១៤នាក់នេះ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។