រដ្ឋបាល​ខេត្តសៀមរាប ឲ្យ​ម្ចាស់​អា​ជី​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត រោងភាពយន្ត និង​សារមន្ទីរ បន្ត​ផ្អាក​បិទ​ជា​បណ្តោះអាសន្ន​ដដែល​

​ខេត្តសៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ច​ប្រ​ជ៉ំ​ផ្សព្វផ្សាយ សេចក្តីជូនដំណឹង​ស្តីពី​ការបន្ត​បិទ​សកម្មភាព​អា​ជី​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) រោងភាពយន្ត និង​សារមន្ទីរ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប របស់​រដ្ឋបាល​ខេត្តសៀមរាប និង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក អភិបាលរង​ខេត្ត​បានស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ខេត្ត និង​ម្ចាស់​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​ទាំងអស់​ផងដែរ​។

​លោក បាន​បន្តថា​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ នៅ​មិនទាន់បាន​ធូរស្រាល ដូចនេះ​ដើម្បី​សុវត្ថិភាព​ក្នុងការ​ឆ្លង​ចូល​សហគម សូម​បងប្អូន​ម្ចាស់​អាជីវ​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) រោងភាពយន្ត និង​សារមន្ទីរ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​សូម​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ហើយ​រង់ចាំ​ការជូនដំណឹង​ថ្មី​បន្ថែម​ពី​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close