បុកភាគីម៉ូតូស្លាប់ម្នាក់ រីឯរថយន្ត បន្តល្បឿនគេចបាត់ដោយសុវត្តិភាព

ខេត្តព្រះសីហនុ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងថរយន្ត និងម៉ូតូ កាលពីម៉ោងជិត៧យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យភាគីខាងម៉ូតូ ដួលបោកស្លាប់ភ្លាមៗតែម្តង។ រីឯអ្នកបើករថយន្តបង្ក ក៏បន្ថែមល្បឿនគេចបាត់ដោយសុវត្តិភាព។
ជនរងគ្រោះឈ្មោះ សឿ សឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភមិក្រាំងអាត់ ឃុំកពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងស្រាវជ្រាវរកភាគីបង្ក ដើម្បីដោះស្រាយតាមនិតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។