គម្រោង​ផ្លូវ​ទាំង​៣៤​ខ្សែ និង​ផ្លូវ​ក្នុង​ក្រុង​ជាង​១០​ខ្សែ​ទៀត នឹង​រួចរាល់​ជា​ស្ថាពរ នៅមុន​ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ​

​ខេត្ត​ព្រះសីហនុ​៖ លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សារ​ធា​រណៈការ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្រោយ​ស្បើយ​ទឹកភ្លៀង ការជួសជុល​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង ក្រៅពី​ផ្លូវ​ទាំង​៣៤​ខ្សែ ក្រុមការងារ​បច្ចេកទេស​កំពុង​ជួសជុល​បន្ត​។

​លោក​ថា ក្រៅពី​ផ្លូវ​៣៤​ខ្សែ មាន​គម្រោង​ផ្លូវ​ក្នុង​ក្រុង​ជាង​១០​ខ្សែ​ទៀត ក៍​ត្រូវ​ស្តារ​និង​ជួសជុល​ឡើងវិញ​ដែរ ក្នុងនោះ​ផ្លូវ​ខ្លះ អនុវត្តន៍​ដោយ​មន្ទីរ​សាធារណការ​ខេត្ត​ផ្ទាល់ និង​ផ្លូវ​ខ្លះ​អនុវត្តន៍​ដោយ​កងវិស្វកម្ម​។

​បើតាម​លោក​ប្រធាន​មន្ទីរ​រូបនេះ បញ្ជាក់ថា គម្រោង​ទាំងអស់ នឹង​រួចរាល់​ជា​ស្ថាពរ នៅមុន​ខែមេសា ឆ្នាំ​២០២១ ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close