ឯកឧត្តម ម៉ម ប៊ុនហេង ស្នើ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ពង្រឹង​ការងារ​គ្រប់គ្រង សន្តិសុខ​សណ្តាប់ធ្នាប់ និង​តាមដាន​បុគ្គល​ក្នុងការ​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​

​ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​លិខិត​មួយ ដោយ​ជម្រាបជូន​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥​។​

​ក្នុង​កម្មវត្ថុ​នៃ​លិខិត ក្រសួង​បានស្នើ​មានការ​ពង្រឹង​ពង្រឹង​ការងារ​គ្រប់គ្រង សន្តិសុខ​សណ្តាប់ធ្នាប់ និង​តាមដាន​បុគ្គល​ក្នុងការ​អនុវត្ត​វិធានការ​សំខាន់ៗ​នៃ​ការធ្វើ ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​មានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close