ចិន​បើករថយន្ត បុក​រោង​កម្មករ​កំពុង​សម្រាក់ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​ខេត្ត​ព្រះសីហនុ​៖ នៅវេលា​ម៉ោងជាង​១២ រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង បាន​ចង្កូត​ទៅបុក​រោង​កម្មក​រ​កំពុង​សម្រាក នៅលើ​ផ្លូវ​149C ( ផ្លូវបំបែក​៦០​ម៉ែត្រ ) ត្រង់ចំណុច ចំណោត​ទី​២​អា​ឡាំង​ឌឺ​ឡុង ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​នោះ ម៉ាក COLORADO ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​2AZ-0264 បើកបរ​ដោយ​ឈ្មោះ WANG XUSHENG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន និង​រួម​ដំណើរ​ម្នាក់ ឈ្មោះ ZHANG QI ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន​។ អ្នក​ទាំងពីរ ជា​បុ​គ្ក​លិ​ក​ក្រុមហ៊ុន​បេតុង​អ៊ុយប៉ាង ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​ប្រភព​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក បើក​ពី​ភ្នំ​៩៦ ឆ្ពោះទៅ​អូរត្រេះ លុះ​មកដល់​ចំណុច​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​កម្មករ​កំពុង​សម្រាក បណ្តាល​ឲ្យ​មាន​ម្ចាស់​ឈ្មោះ នឹម អៀ​ប ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្លាប់​នៅនឹងកន្លែង និង​ប្រពន្ធ​ឈ្មោះ ឆាន រី អាយុ​៤៧​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំងពីរ មាន​មុខរបរ​កម្មក​រ និង​ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត ត្រូវបាន​នាំ​នគរបាល​នាំខ្លួន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ដើម្បី​បន្ត​តាម​និតិ​វិធី​។ រីឯ​ជនរងគ្រោះ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close