គ្រោះថ្នាក់​ចរាចរណ៍​! ឆក់យក​ជីវិត​មនុស្ស​៤​នាក់ និង​១២​នាក់​រងរបួស

​ភ្នំពេញ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចរាចរណ៍​ទូទាំងប្រទេស កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់ ៩​នាក់ (​ស្រី​ម្នាក់​) និង​របួសស្រាល ៣​នាក់​(​ស្រី​ម្នាក់​)​។​

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៦​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ចំនួន ៩​លើក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close