ភ្នំព្រះទេវៈ មានសម្រស់ធម្មជាតិស្អាត និងទស្សនាប្រាសាទបុរាណ
ភ្នំព្រះទេវៈ មានជីវៈចម្រុះដែលមានតម្លៃវិទ្យាសាស្ត្រ និងអភិរក្សយើងមិនទាន់ដឹង មានសម្រស់ធម្មជាតិស្អាត និងជាកន្លែងកំសាន្តមើលទេសភាព ស្រូបខ្យល់អាកាស និងទស្សនាប្រាសាទបុរាណ។ ភ្នំព្រះទេវៈ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ ព្រោះដូនតាខ្មែរបានកសាងប្រាសាទព្រះទេវៈ នៅអំឡុងសម័យអង្គរ នៅលើភ្នំនោះ។

មានរឿងដំណាលថា ពីមុនព្រះអង្គចេក-ព្រះអង្គចម ធ្លាប់មានវត្តមាននៅភ្នំព្រះទេវៈ។ បច្ចុប្បន្ន ឃើញមានព្រះពុទ្ធរូបដ៏ធំមួយកសាង នៅជិតប្រាសាទ។ ភ្នំ ព្រះទេវៈក៏ជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ស្រស់ដែរ ព្រោះធម្មជាតិបានបង្កើតភ្នំ មានអាយុកាលរាប់ម៉ឺនឆ្នាំ។ ភ្នំព្រះទេវៈ ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕








កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។