លោកអនុសេនីយ៍ឯកម្នាក់ ត្រូវដាច់ជើងម្ខាង ដោយសារផ្ទុះមីន នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកអនុសេនីយ៍ឯកម្នាក់ បានជាន់មីន បណ្តាលឲ្យផ្ទុះដាច់ជើងម្ខាង នៅចំណុចខាងជើងជណ្ដើរបូរាណខាងកើតប្រាសាទព្រះវិហារ ចម្ងាយប្រហែល២០០ម៉ែត្រ។
ជនរងគ្រោះឈ្មោះ នួន ធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអនុសេនីយ៍ឯក បានជាន់មីនផ្ទុះដាច់ត្រឹមប្រអប់ជើងខាងឆ្វេង រងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ១៦ មករា ខេត្តព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។