សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​២១០០ ត្រូវបាន​កត់ត្រា នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ

​កាលពី​ខែតុលា កន្លងទៅនេះ សម្បុក​សត្វ​ចង្កៀលខ្យង​ជាង ២១០០​សម្បុក​ត្រូវបាន​កត់ត្រា ជា​លើកដំបូង​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដោយឡែក​នៅក្នុង​ខែវិច្ឆិកា​នេះ​សម្បុក​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​ទៀត​ត្រូវបាន​រកឃើញ​បន្ថែម​នៅក្នុង​តំបន់​ការពារ​ដី​សើម​នេះ​។
​ក្នុងនោះ​មាន​សត្វ​ស្មោញ​ដែលជា​ប្រភេទ​ងាយ​រងគ្រោះ​ចំនួន​១០​សម្បុក ក្អែកទឹក​ចំនួន​៣០​សម្បុក ខ្វែក​ចំនួន​៦០​សម្បុក ក្រសា​ធ្នង់​ចំនួន​២​សម្បុក ក្រសា​ប្រផេះ​ចំនួន​១៩​សម្បុក កុង​គ្រោង​តូច​ចំនួន​១០​សម្បុក និង​កុកគ្រោង​មធ្យម​ចំនួន​១៥​សម្បុក​។
​ការរកឃើញ​សម្បុ​ប​សត្វ​ស្លាប​ទឹកជា​ប្រភេទ​និង​មាន​ចំនួន​ដល់​រាប់ពាន់​សម្បុក​នេះ​បញ្ជាក់ថា​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ​ជាទី​តាំង​ទ្រ​ទ្រ​ង​ជីវចម្រុះ​ដ៏​សំខាន់​របស់​ខេត្តតាកែវ​ក៏​ដូច​របស់​ប្រទេស​កម្ពុជា ហើយក៏​ជាទី​តាំង​ដែលមាន​សក្តានុពល​សំរាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​នា​ថ្ងៃ​អនាគត​។

​អង្គការ BirdLife សំណូមពរ​ដល់​អ​ជ្ញ​ធរ​គ្រប់​លំដាប់ថ្នាក់ និង​សហគមន៍​មូលដ្ឋាន សូម​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​កាត់បន្ថយ​ការទន្ទ្រាន​យក​ដី បំ​លែង​ទីជម្រក ការដុត​ព្រៃ​លិច​ទឹក ការបំពុល កា​រប​បាញ់ ការរំខាន និង​ការនេសាទ​ខុសច្បាប់​ជាដើម​។ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​សម្បត្តិ​ធម្មជាតិ​ដ៏​ល្អ​គ្មាន​ពីរ​របស់​ខេត្ត សូម​ចូលរួម​ការពារ​ទាំងអស់​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close