នាយករដ្ឋមន្ត្រីអង់គ្លេស ធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន កំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង ក្រោយត្រូវបានមន្ត្រីប្រាប់ថា លោកបានទាក់ទងជាមួយអ្នកដែល ធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់ថា លោក ចនសុន ត្រូវបានណែនាំឱ្យធ្វើចត្តាឡីស័កដោយក្រុមការងារធ្វើតេស្ត និងតាមដានរបស់ទីភ្នាក់ងារសុខភាពជាតិ (NHS) បន្ទាប់ពីចូលរួមកិច្ចប្រជុំរយៈពេល៣៥នាទីជាមួយសមាជិកសភាមួយក្រុមតូចនៅវិមានរដ្ឋាភិបាល (Downing Street) កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នឹងធ្វើតាមច្បាប់ និងកំពុងបង្ខាំងខ្លួនឯងនៅដាច់ដោយឡែកពីគេ ហើយលោក ចនសុន នឹងបន្តធ្វើការពីលំនៅដ្ឋាននៅវិមានរដ្ឋាភិបាល រួមទាំងការដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។