បង្ក្រាបទីតាំងជល់មាន់ ឃាត់ខ្លួនមនុស្ស៣នាក់ នៅឃុំបឹងល្វា ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ទីតាំងបនល្បែងស៊ីសងជល់មាន់មួយកន្លែង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ចុះបង្ក្រាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិអូរសោម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់, រឹបអូសម៉ូតូ ១១គ្រឿង និងមាន់ជល់៨ក្បាល។
ក្រោយចុះបង្ក្រាបរួច ជនដែលឃាត់ខ្លួនបាន គឺមានម្ចាស់សៃវៀនជលមាន់ ចំនួន២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាអាវុធហត្ថខេត្តកំពង់ធំ អនុវត្តបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។