ក្រុមការងារ​លោក​បៃ​ឌិន ស្នើរ​សភា​អនុម័ត​កញ្ចប់​ថវិការ ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩

​អាមេរិក​៖ ជំនួយការ​យូ​ឆ្នាំ​របស់ លោក​ចូ​បៃ​ឌិន គឺ​លោក Ronald Klain ត្រូវបាន​ជ្រើសរើស​ធ្វើជា​ប្រធានការិយាល័យ​សេត​វិមាន បាន​អំពាវនាវ ដល់​រដ្ឋសភា អនុម័ត​កញ្ចប់​ថវិកា​រ​ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩​ឲ្យ​បាន​លឿន​បំផុត​។​

​លោក​Ronald Klain​បាន​បញ្ជាក់ថា​បាន​បញ្ជាក់ថា កញ្ចប់​ថវិកា គឺជា​ការចាំបាច់​បំផុត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩​ក្នុង​ទឹកដី​អាមេរិក ។ កញ្ចប់​ជំនួយ​ខាង​ល់​គឺជា​ការចាំបាច់​បំផុត ត្រូវអនុម័ត​ឲ្យ​បាន​មុនពេល ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​។​ ​បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង COVID-19 ប្រចាំថ្ងៃ​នៅ​ទូទាំង​សហរដ្ឋអាមេរិក នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់​ដដែល ដោយ​មនុស្ស​សរុប​រហូត​ដល់ ១៣៨,២៤៩​នាក់ បាន​ឆ្លង​ជំងឺ​នេះ តែ​ក្នុង​រយៈពេល ២៤​ម៉ោង​ប៉ុណ្ណោះ ខណៈ​អ្នកស្លាប់​វិញ​មាន​ចំនួន ៥៧៩​នាក់​នៅក្នុង​រយៈពេល​ដូចគ្នា​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​ថ្មីៗ​បន្ថែមទៀត នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក កើនឡើង​ដល់ ១១,៣៦៦,៣៧៩​ករណី ក្នុងនោះ​អ្នកស្លាប់​សរុប​មាន ២៥១,៨៣២​នាក់ និង​ជាសះស្បើយ​ឡើងវិញ​ជាង ៦,៩៣៥,៦៣០​នាក់​។​

​គួរ​បញ្ជាក់ថា រដូវរងា​គឺជា​កត្តា​ចម្បង​បំផុត ដែល​កំពុង​ជំរុញ​ឲ្យ​ករណី​ឆ្លង COVID-19 នៅតាម​ប្រទេស​មួយចំនួន ជាពិសេស​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក មានការ​កើតឡើង​វិញ​យ៉ាងគំហុក​។ សម្រាប់​សហរដ្ឋអាមេរិក ទោះបីជា​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន​មួយចំនួន ជាពិសេស Pfizer ផ្តល់​សញ្ញា​វិជ្ជមាន​ខ្លាំង​មែន ប៉ុន្តែ​វា​នឹង​អាច​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ រហូតដល់​ខែមីនា ឆ្នាំ​២០២១​ឯណោះ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close