កម្ពុជា បន្តចុះត្រជាក់ពីរង្វង់២២-២៤អង្សារ ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹង ពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេលនេះ សីតុណ្ហភាពអប្បបរមាមានពី ២១-២៥អង្សាសេ ជាពិសេសតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ចំណែកអតិបរមា មានពី២៨-៣១អង្សាសេ។
ជាមួយគ្នា ក្រសួងក៏បានបញ្ជាក់ពីស្ថានភាពភ្លៀងដែលនឹងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី១៨-២២ ខែវិច្ឆិកា ក្នុងនោះ តំបន់វាលទំនាប និងមាត់សមុទ្រ ភ្លៀងនឹងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម គួបផ្សំនឹងរលកមានកម្ពស់ ០,៥ ទៅ១ម៉ែត្រ។ ដោយឡែកតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ស្ទើរតែគ្មានភ្លៀងធ្លាក់ទាំងស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។