ឃាត់ខ្លួន ៣៧នាក់ទៀត ក្នុងករណីបង្ក្រាបគ្រឿងញៀន ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៧នាក់(ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមរបាយការណ៍ពីអគ្គស្នងដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៣៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៦នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ១១នាក់។
ចំណែកវត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice)ចំនួន ១៣៣៤,១៩ក្រាម និង១២កញ្ចប់តូច, មេតំហ្វេតាមីន(Wy)ចំនួន ១០,៧៥ក្រាម និងកេតាមីនចំនួន ៧,៨២ក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។