រថយន្តបុកម៉ូតូ ស្លាប់ម្នាក់ភ្លាមៗ នៅលើផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ បានបុកគ្នាកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាភាគីម៉ូតូ ឈ្មោះ គាន ជន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានទីលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ចំណែកភាគីខាងរថយន្ត បានបើករត់គេច ហើយភ្លាមៗ។
ករណីនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់ស្គាល់អត្តសញ្ញាណភាគីខាងរថយន្តនៅឡើយ និងកំពុងស្រាវជ្រាវបន្តតាមនិតិវិធី។ ដោយសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។