ស្អែក​ក​នេះ​! ជាការ​ធ្វើតេស្ត​ចុងក្រោយ​អ្នក​ប៉ះពាល់​ព្រឹ​ត្ត​ការណ៍ ៣​វិច្ឆិកា

​ភ្នំពេញ​៖ អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» នឹងធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្អែក​នេះ ដែលជា​លើកចុងក្រោយ ដើម្បី​ប្រាកដថា​មិនមាន​ឆ្លង​មេរោគ​កូ​វីដ​១៩​។​

​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​នេះ នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នោះ​។ ដោយឡែក​សម្រាប់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​ត្រូវបាន​ធ្វើតេស្ត​នៅតាម​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន ក៏ដូចជា​នៅ​សណ្ឋាគារ​សុខា​ជាដើម​។​

​ក្នុងចំណោម​អ្នកធ្វើ​តេស្ត​ទាំងអស់នេះ មានតែ ៤​នាក់​ប៉ុណ្ណោះ ដែល​រកឃើញ​មាន​ឆ្លង​មេរោគ​កូ​វីដ​១៩​។ តែ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ម្នាក់ គឺ​លោក សួស យ៉ា​រ៉ា សមាជិក​រដ្ឋសភា បាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close