ថៃ ខ្ចីប្រាក់​១.៥​ពាន់​លាន​ដុល្លារ ពី​ធនាគារ ADB ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វីដ​១៩

​ប្រទេស​ថៃ​៖ ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០២០ ដើម្បី​ខ្ចីប្រាក់​១.៥​ពាន់​លាន​ដុល្លារ​អាមេរិក ជួយ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Arkhom Termpittayapaisith បាន​និយាយ​ក្រោយ​ពិធី​ចុះហត្ថលេខា​ថា កម្ចី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​អន្តរាគមន៍​បន្ទាន់ ១​ទ្រី​លាន​បាត​របស់​ប្រទេស​ថៃ ប្រើប្រាស់​ដើម្បី​ទប់​ទល់នឹង​ស្ថានភាព​ប៉ះពាល់ រាប់ទាំង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​លោក Patricia Mongkhonvanit ប្រធានការិយាល័យ​គ្រប់គ្រង​បំណុល​សាធារណៈ​បាន​និយាយថា រដ្ឋាភិបាល​បាន​ខ្ចីប្រាក់​៣៣៨​ពាន់​លាន​បាត​រួចហើយ ដើម្បី​យកមក​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close