បណ្តារដ្ឋមន្ត្រីអាមេរិក ព្យាយាមទប់ស្កាត់ លោកត្រាំ វាយប្រហារអ៊ីរ៉ង់

ក្នុងពេលដែល ការកានអំណាចរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅសល់មិនយូទៀតឡើយ លោកបសនខិតខំរកវិធីសាស្ត្រវាយប្រហារ កម្ទេចអ៊ីរ៉ង់ ដែលជាគោលដៅរបស់លោក ត្រាំ ដើម្បីបន្តដឹកនាំអាមេរិកធ្វើសង្គ្រាម។ នៅពេលនេះទីប្រឹក្សារបស់ប្រធានាធបតីដូណាល់ ត្រាំបាន ព្យាយាមទប់ស្កាត់លោកត្រាំចេញបញ្ជាវាយប្រហារអ៊ីរ៉ង់ ក្នុងរយៈចុងក្រោយនៃការកាន់អំណាច។

សារព័ត៌មាន New york timesបានផ្សាយថា នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីត្រាំបានសួរក្រុមប្រឹក្សា ស្តីពីយុទ្ធសាស្ត្រវាយប្រហារអ៊ីរ៉ង់ ។ លោកត្រាំចង់វាយប្រហារអ៊ីរ់ង់ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ មុនពេលលោកចេញពីតំណែង ។ កិច្ចប្រជុំរបស់លោកត្រាំ កើតឡើងក្រោយ ក្រុមអ្នកអង្កេតការអន្តរជាតិបានរកឃើញថាអ៊ីរ៉ង់បានរក្សាទុកសារធាតុអាចផលិតបានគ្រាប់បែកបរមាណូ។ ហេតុផលទាំងនោះអាចជំរ៉ុញឲ្យលោកត្រាំ វាយប្រហារដើម្បីរក្សាអំណាច។
ក្រុមទីប្រឹក្សារបស់ប្រធានាធិបតីដូណាល់ ត្រាំ បានព្យាយាម ទប់ស្កាត់ប្រធានាធិបតីវាយប្រហារអ៊ីរ៉ង់។ ជាមួយក្នានោះ មន្ត្រីសំខាន់ៗ ក្នុងរដ្ឋាភីបាលរបស់លោកត្រាំ ដែលមាន អនុប្រធានាធិបតី Mike Pence រដ្ឋមន្ត្រីការបរទេស Mike Pompeoរដ្ឋមន្ត្រីការពារជាតិថ្មី Christopher Miller អគ្គមេបញ្ជាការ កងទ័ពចម្រុះអាមេរិកលោក Mark Milley។
តាមសារព័ត៌មានញូវយ៉កថាម៍ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្យាយាមពន្យល់ពី ការប្រឈមមុខដែលអាមេរិកប្រើប្រាស់កម្លាំងយោធា វាយប្រហារអ៊ីរ៉ង់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។