ក្រសួងសុខាភិបាល អនុញ្ញាតឲ្យបើកសារមន្ទីរ និងរោងភាពយន្តឡើងវិញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានជម្រាបរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអភិបាលរាជធានី-ខេត្តទាំងអស់ ពីការបើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តទាំងអស់។

យោងតាមលិខិតផ្ញើទៅកាន់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលរាជធានី-ខេត្ត នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវរោងភាពយន្ដ និងសារមន្ទីរនានា នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកដំណើរការឡើងវិញនូវសកម្មភាពនៅតាមសារមន្ទីរ និងរោងភាពយន្ត ក្រោយកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការនេះ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។