រឹបអូស​គ្រឿងញៀន​ជាង ១​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ខេត្តកណ្តាល​

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម​សប្តាហ៍​នេះ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ផងដែរ​។​

​ជនសង្ស័យ​ខាងលើ ឈ្មោះ ម៉ៅ ធី​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ រីឯ​វត្ថុតាង​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​សុទ្ធ ១១៦២.០២​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សុំ​ណំ​រឿង បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close