អារ-ក ក្មួយអាយុ១១ខែ ស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងបងថ្លៃស្តីបន្ទោស

ខេត្តកំពង់ចាម៖ ករណីឃាតកម្មដ៍សាហាវមួយ កាលពីម៉ោងជាង៩យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ ជនសង្ស័យម្នាក់ ដោយសារខឹងបងថ្លៃស្តីបន្ទោស បានយកកាំបិតចាប់អារ-ក ក្មួយស្រីអាយុទើប១១ខែ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម នៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្រោយការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ប៉ូ នីង បានសារភាពថា ខ្លួនពិតជាអារក ក្មេងអាយុ១១ខែនេះ ពិតប្រាកដមែន មូលហេតុដោយសារខ្លួន ខឹងបងថ្លៃស្តីបន្ទោសឲ្យ ហើយក៏ធ្លាប់ធ្វើការងារក្រៅប្រទេស ប្រើប្រាស់សារធាតុញៀនទៀតផងដែរ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានឃាត់ជនសង្ស័យខាងលើ ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនិតីវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។