សម្តេចតេជោ អនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍, តែត្រូវចាត់វិធានការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុញ្ញាតឲ្យមានការរៀបចំអាពាហ៍ពិពាហ៍, បើកសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល, បើកពហុកីឡដ្ឋានជាតិអូឡាំពិក សកម្មភាពកីឡា, បើកសារមន្ទីរ និងរោងភាពយន្ត បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។

គួររំលឹកថា ការរៀបចំអាពាហ៍ពិពាហ៍ , សាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល , ពហុកីឡដ្ឋានជាតិអូឡាំពិក សកម្មភាពកីឡា , សារមន្ទីរ និងរោងភាពយន្ត ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាក និងរឹតត្បិតសកម្មភាព បន្ទាប់ពីកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា» ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១.៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។