អាមេរិក និង​អឺរ៉ុប ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ខែក្រោយ

អាមេរិក​៖ សារព័ត៌មាន​រ៉​យ​ទ័​រ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការចាក់​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អាមេរិក ភី​ហ្វី​ហ្ស៊ឺ និង បាយ​អូ​អិន​ធិ​ច របស់​អាល្លឺម៉ង់ អាច​នឹង​ចាប់ផ្តើម​ប្រព្រឹត្តទៅ​នៅមុន​ថ្ងៃបុណ្យ​ណូអែល​ខាងមុខនេះ​។​

​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ប្រទេស​ទាំងពីរ អាចនឹងទទួល​បានកា​រ​អនុញ្ញាត​ជាបន្ទាន់​ពី​ស្ថាប័ន​ជំនាញ​សហរដ្ឋអាមេរិក និង អឺរ៉ុប សម្រាប់​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-19 នា​ខែ​ក្រោយនេះ បន្ទាប់ពី​លទ្ធផល​នៃ​ការសាកល្បង​ចុងក្រោយ​បានបង្ហាញ​ថា វា​មាន​អត្រា​ជោគជ័យ​រហូតដល់​៩៥​ភាគរយ ហើយ​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

​ទន្ទឹមគ្នានេះ ការពិសោធន៍​ចុងក្រោយ បាន​អះអាងថា ប្រសិទ្ធភាព​នៃ​ការចាក់​ថ្នាំ​បង្ការ​រោគ​ទាំងពីរ​នេះ ត្រូវបាន​គេ​រកឃើញថា មាន​ប្រសិទ្ធភាព​គ្រប់​ជាតិ​សាសន៍ និង​ក្រុម​អាយុ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close